
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងយុទ្ធនាការដាំដើមឈើទំហំជាង ១០០០ដើម នៅតំបន់ព្រៃលិចទឹក ស្រុកក្រគរ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំយុទ្ធនាការដាំដើមឈើចម្រុះជាង ១,០០០ដើម នៅតំបន់ព្រៃលិចទឹក (តំបន់៣) ស្រុកក្រគរ។ យុទ្ធនាការនេះធ្វើឡើងដើម្បីស្តារគម្របព្រៃលិចទឹក បង្កើតជម្រកមច្ឆជាតិ ការពារប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប និងបណ្តុះស្មារតីថែរក្សាធនធានធម្មជាតិដល់សាធារណជន។











