
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍
ឯកឧត្តម ណុប ដារ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានស្ម័គ្រចិត្តរុះរើសំណង់រំលោភលើចិញ្ចើមផ្លូវ ដើម្បីរួមចំណែកបើកផ្លូវឱ្យមានភាពទូលាយ។











