
អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងជាប្រធានអនុវត្តកម្មវិធីថ្នាក់ខេត្ត (PIU) បានដឹកនាំក្រុមការងារ សហការជាមួយក្រុមការងារបច្ចេកទេសគ្រប់គ្រងកម្មវិធី (PMU) និងទីប្រឹក្សាបច្ចេកទេស (PIC) ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ ដែលស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។











