
លោក ហ៊ុន បូរិន ប្រកាសចូលកាន់តំណែង ប្រធានច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ជាមួយបទបញ្ជាក្តៅលើការទប់ស្កាត់បទល្មើសឆ្លងដែន
លោក ហ៊ុន បូរិន នាយករង រដ្ឋបាល ខេត្ត ស្ទឹងត្រែង ត្រូវ បាន ប្រកាស ចូលកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលជាផ្លូវការកាលពីថ្មីៗនេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល សម្រួលកិច្ចការពាណិជ្ជកម្ម និងទប់ស្កាត់រាល់សកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល។











