
ក្រុមការងារចុះជួយមូលដ្ឋានឃុំកោះសូទិន ប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A ចំនួន ៤នាក់ នៃវិទ្យាល័យកោះសូទិន
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ហែម សុជាតិ អនុប្រធានក្រុមការងារ តំណាង ឯកឧត្តម ហែម សុវត្តិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន និងលោក សៀត សូត អភិបាលរងស្រុកកោះសូទិន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តជា ម៉ូតូ ជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងឆ្នាំ២០២៦ ទទួលបាន និទ្ទេស A ចំនួន ០៤នាក់ នៅវិទ្យាល័យកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។











