
មន្ត្រីជំនាញ នៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បន្តចុះតាមដានការបិទស្លាកតម្លៃការទិញ-លក់ កសិផលនានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក វ៉ាន់ ហួរ ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ចុះផ្ទាល់ដល់ទីតាំងសៃឡូ និងទីតាំងប្រមូលទិញ-លក់កសិផលនានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីពិនិត្យមើលសកម្មភាពអាជីវកម្មពាក់ព័ន្ធ កសិផលសំខាន់ៗពីរគឺ ពោតក្រហម (ស្នួល-គ្រាប់) និង ដំឡូងមី និងពិនិត្យការបិទស្លាកតម្លៃ ឱ្យបានច្បាស់លាស់ ព្រមទាំងសាកសួរផ្ទាល់ជាមួយម្ចាស់សៃឡូ ឬអាជីវករអំពីលំហូរ នៃការទិញចូល (បរិមាណទិញ តម្លៃប្រែប្រួល និងប្រភពទិញ) ដែលប្រមូលទិញបាន ពីប្រជាកសិករក្នុងមូលដ្ឋាន។











