
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី“ការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពាន ផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ”
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីជួយពង្រឹងសមត្ថភាពដល់មន្ត្រីមូលដ្ឋានឱ្យបានយល់ច្បាស់អំពីការងារបង្ការទប់ស្កាត់ និងរំលោភបំពាន ផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ វគ្គបណ្ដុះបណ្ដាលនេះដែរបានចែករំលែកនូវបទពិសោធន៍ ការយល់ដឹង ជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តតួនាទី និងភារកិច្ចយើងបន្តក្នុងការបត់បែនទៅតាមស្ថានភាពជាក់ស្ដែងក្នុងមូលដ្ឋាននីមួយៗរបស់យើងឱ្យកាន់តែល្អប្រសើបន្ថែមទៀត។











