
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងការថែទាំជួសជុលស្នប់ ជូនដល់ប្រជាពលរដ្ឋ ៣ភូមិ ក្នុងស្រុកថាឡាបរិវ៉ា
(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំដោយលោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេស បានសហការជាមួយអង្គការពន្លឺក្តីសង្ឃឹម រៀបចំវគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ចដល់ក្រុមស្នូល នៃក្រុមប្រើប្រាស់ទឹកស្អាត និងអនាម័យ (WSUG) ព្រមទាំងបានបង្ហាញអំពីរបៀបរបបនៃការប្រើប្រាស់ ការថែទាំ និងការជួសជុលស្នប់ជូនដល់ប្រជាពលរដ្ឋ។ ពិធីនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីអាជ្ញាធរភូមិ ប្រជាពលរដ្ឋមកពីចំនួន ៣ភូមិ គឺភូមិអន្លង់ស្អំ ភូមិមន ភូមិអន្លង់ជ្រៃ ដែលភូមិទាំងបីនេះ ស្ថិតនៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។











