
(វីដេអូ)ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ទទួលជួបពិភាក្សាការងារជាមួយតំណាងធនាគារ វីង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
ព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យប្រតិភូធនាគារ វីង (ខេមបូឌា) ម.ក ដឹកនាំដោយលោកស្រី គង់ វិជ្ជរី អនុប្រធានប្រតិបត្តិគ្រប់គ្រងសាខា និងលក់ ព្រមទាំងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត និងធនាគារ វីង។











