
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ កម្លាំងនគរបាល វីរៈសេនាតូចការពារព្រំដែន ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន
បាត់ដំបងៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ កងកម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែន ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។











