
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រៀបចំកម្មវិធីអបអរសាទរខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២៦ និងវគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនខេត្តកណ្តាល ឆ្នាំ២០២៦
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ទិវាអន្តរជាតិសម្រាប់យុវជន ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាការរំលេចនូវការទទួលស្គាល់ និងការផ្តល់តម្លៃខ្ពស់ចំពោះតួនាទីរបស់យុវជន ដែលជាកម្លាំងចលករស្នូលក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌។











