
ព្រែកចំនួន ៣២ របស់ខេត្តកំពង់ចាម ទទួលបានរបបទឹកទន្លេមេគង្គ ខណៈពេលដែល ទឹកទន្លេមេគង្គ មានកម្ពស់ ១៣,១៦ម៉ែត្រ
គិតត្រឹមថ្ងៃនេះ ទឹកទន្លេមេង្គ បានហូរលូនចូលព្រែកបានចំនួន ៣២ លើ ៤១ព្រែក របស់ខេត្តកំពង់ចាម ខណៈពេលដែល ទឹកទន្លេមេគង្គមានកម្ពស់ ១៣,១៦ម៉ែត្រ នោះ ។ នេះបើតាមរបាយការណ៍ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ។











