
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគមន៍អេកូទេសចរណ៍ ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយសហគមន៍អេកូទេសចរណ៍ ខេត្តស្ទឹងត្រែង» ដែលបានប្រព្រឹត្តទៅនៅតំបន់អន្លង់ផ្សោតត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាននៃក្រសួងទេសចរណ៍ ព្រមទាំង លោក លោកស្រី អភិបាលរងក្រុង-ស្រុក លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសហគមន៍អេកូទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។











