
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាស់តឿន និងលើកទឹកចិត្តដល់យុវជនឱ្យបន្តរក្សាភាពរឹងមាំទាំងផ្នែកស្មារតី និងការគិតគូរ រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែកការពារសន្តិភាព ស្ថិរភាពសង្គម និងទប់ទល់ឱ្យបានដាច់ខាតទៅនឹងរាល់ការវាយប្រហារតាមរយៈសង្គ្រាមសតិអារម្មណ៍ពីសំណាក់ក្រុមអគតិផ្សេងៗ។










