
កម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះស្រង់ទិន្នន័យ និងធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដល់ខ្នងផ្ទះ សម្រេចបាន ៨០% នៃផែនការប្រចាំឆ្នាំ២០២៦
ខេត្តមណ្ឌលគិរី ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានចាត់ទុកជាឯកសារផ្លូវការដ៏មានតម្លៃមិនអាចខ្វះបានសម្រាប់ពលរដ្ឋគ្រប់រូប ក្នុងការអះអាងពីអត្តសញ្ញាណ ព្រមទាំងសិទ្ធិជាពលរដ្ឋពេញលេញតាមផ្លូវច្បាប់។ ការមានឯកសារនេះនៅក្នុងដៃ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងសំខាន់ក្នុងការទទួលបានសេវាសាធារណៈ សេវាសង្គមកិច្ច និងការធ្វើប្រតិបត្តិការផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។











