
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជា និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង និងស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវបន្តចុះអនុវត្តការងារធ្វើរដ្ឋបាលចំហ ឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ នៅពេលចុះអនុវត្តត្រូវបង្ហាញនូវឥរិយាបថទន់ភ្លន់ មានសីលធម៌ គុណធម៌ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជានិច្ច











