
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម កោតសរសើរប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលចេះកែច្នៃដីជុំវិញផ្ទះបង្កើនជីវភាព
ក្រោមស្មារតីតស៊ូដ៏រឹងមាំ និងមិនបោះបង់ចោលឱកាស ទោះបីស្ថិតក្នុងស្ថានភាពជីវភាពពិសេសណាក៏ដោយ ប្រជាពលរដ្ឋភៀសសឹកជាង ៣,០០០គ្រួសារ រស់នៅ ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រែក្លាយដីទំនេរជុំវិញលំនៅឋានឱ្យទៅជាចម្ការបន្លែ និងដំណាំហូបផ្លែយ៉ាងខៀវស្រងាត់ ដែលក្លាយជាគំរូដ៏ល្អឆ្នើមក្នុងការអនុវត្តកសិកម្មតាមបែបគ្រួសារ។











