
ឯកឧត្តម នេត្រ ភក្ត្រា ណែនាំអ្នកសារព័ត៌មានប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ និងមិនត្រូវប្រើប្រាស់ AI ឱ្យសរសេរពព័ត៌មាន ដោយមិនបានផ្ទៀងផ្ទាត់ ព្រោះ AI មិនមែនជាអ្នកទទួលខុសត្រូវនៃអត្ថបទព័ត៌មាននោះទេ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹក និងណែនាំដល់អ្នកសារព័ត៌មាន មិនគួរភ័យខ្លាច ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) នោះទេ ប៉ុន្តែ ត្រូវចេះប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ។ ទំនួលខុសត្រូវចុងក្រោយបំផុតចំពោះភាពត្រឹមត្រូវ និងសុក្រឹត្យភាពនៃព័ត៌មានដែលបានផ្សព្វផ្សាយ នៅតែជាបន្ទុករបស់អ្នកសារព័ត៌មានជានិច្ច។ ដូច្នេះ អ្នកសារព័ត៌មានត្រូវតែចោទជាសំណួរជានិច្ចអំពីភាពត្រឹមត្រូវនៃអត្ថបទព័ត៌មានដែលបានសរសេរដោយ AI ពីព្រោះ AI មិនមែនជាអ្នកទទួលខុសត្រូវនោះទេ តែអ្នកសារព័ត៌មានខ្លួនឯង ជាអ្នកទទួលខុសត្រូវ។







