
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីជម្រើសដើម្បីសុវត្ថិភាពកំពុងពិភាក្សាលើប្រធានបទ៖«ការការពារ និងទប់ស្កាត់កុមារពីការលង់ទឹក»
ផ្សាយផ្ទាល់ កម្មវិធីជម្រើសដើម្បីសុវត្ថិភាព

ផ្សាយផ្ទាល់ កម្មវិធីជម្រើសដើម្បីសុវត្ថិភាព













រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករ» នៅសាលរបស់មជ្ឈមណ្ឌល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទីង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវ លាង វួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿង ទៅឧបត្ថម្ភលើកទឹកចិត្តដល់បណ្ដាកងកម្លាំងសមរភូមិមុខ ក្នុងខេត្តព្រះវិហារ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារសុខសន្តិភាព និងដែនអធិបតេយ្យជាតិជូនប្រជាពលរដ្ឋកម្ពុជា។


(កំពង់ឆ្នាំង)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
