
ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជនស្ដីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល
ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជនស្ដីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ណូល នេះទេ។

ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជនស្ដីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ណូល នេះទេ។













(កំពង់ចាម)៖ យោងតាមផលប៉ះពាល់អវិជ្ជមានដែលបណ្ដាលមកពីសេដ្ឋកិច្ចពិភពលោក លោកបណ្ឌិត ទូច ពុទ្ធី អគ្គនាយក ស្ថាប័នដំណោះស្រាយអប់រំ អ៊ែដផាប់ ខេមបូឌា ឯ.ក (DTP Education Solutions Cambodia) និងជាក្រុមប្រឹក្សាភិបាសហព័ន្ធសេវាអប់រំនៅកម្ពុជា បានដឹកនាំ និងផ្ដួចផ្ដើមគំនិតឱ្យមានការវិនិយោគទៅលើការសិក្សា ដោយប្រើប្រាស់កម្មវិធីសិក្សាឱ្យបានត្រឹមត្រូវ និងសម្ភារៈសិក្សាដែលមានប្រភពដើមច្បាស់លាស់ (សៀវភៅ Original) បន្ថែមលើការសហការជាមួយនឹងដៃគូពាក់ព័ន្ធ។ ដូច្នេះហើយ លោកបានដឹកនាំរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី «វិធីសាស្ត្របង្រៀនភាសាអង់គ្លេសក្នុងបរិបទស្ទែម (STEM) ដើម្បីអភិវឌ្ឍជំនាញក្នុងសតវត្សទី២១» ដោយទទួលបានការគាំទ្រពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខា។


(កំពង់ចាម)៖ ដើម្បីធានាឱ្យកិច្ចដំណើរការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន ប្រកបដោយសោភ័ណភាព របៀបរៀបរយ និងសុវត្ថិភាពខ្ពស់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។


កំពង់ចាម៖ ខេត្តកំពង់ចាមបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិមាតុភូមិនិវត្តន៍ជនរងគ្រោះ និងបុគ្គលដែលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្សតាមផ្លូវគោកមកកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធសម្របសម្រួល ការកំណត់អត្តសញ្ញាណ ការទទួលស្វាគមន៍ និងការផ្តល់សេវាគាំពារដល់ជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។


(រាជធានីភ្នំពេញ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើក «ភូមិហ្វ្រង់កូហ្វូនី» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។
