
ខេត្តកំពង់ចាមមានភ្លៀងធ្លាក់គ្រប់ដណ្តប់ទូទាំងខេត្ត ខណៈទឹកទន្លេមេគង្គខេត្តបានបន្តឡើងបន្តិច
ស្ថានភាពអាកាសធាតុក្នុងខេត្តកំពង់ចាមកាលពីម្សិលមិញមានភ្លៀងធ្លាក់តិច ឫច្រើនទៅតាមទីកន្លែង ជាក់ស្តែងយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាស្ថានភាពអកាសធាតុនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គឺមានភ្លៀងធ្លាក់នៅតាមបណ្តាឃុំជាច្រើន នៅក្នុងស្រុក/ក្រុងទាំង១០របស់ខេត្តកំពង់ចាម។ ជាមួយគ្នានេះចំពោះស្ថានភាពទឹកទន្លេមេគង្គនៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៦នេះកម្ពស់ទន្លេបានបន្តឡើងបន្តិចប៉ុណ្ណោះនៅកម្ពស់០៩.២២ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.០១ម៉ែត្រ។











