
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទទួលជួបសំណេះសំណាលនិងផ្តល់អនុសាសន៍ជូនដល់ សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលក្នុងវគ្គបណ្តុះ បណ្តាល ជំនាន់ទី៨
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលនិងផ្តល់អនុសាសន៍ជូនដល់ សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលក្នុងវគ្គបណ្តុះ បណ្តាល ជំនាន់ទី៨ ស្ដីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៨ មានសិក្ខាកាមចូលរួមចំនួន ១៧៩នាក់ ក្នុងនោះស្រីចំនួន ២៦នាក់ ដែលបានកំពុងបំពេញការងារក្នុងមុខតំណែងជាថ្នាក់ដឹកនាំនិងថ្នាក់គ្រប់គ្រងនៅតាមក្រសួងស្ថាប័ន អង្គភាពថ្នាក់ជាតិចាប់ពីថ្នាក់រដ្ឋលេខាធិការ រហូតដល់ថ្នាក់ប្រធាននាយកដ្ឋាន ឬតំណែងប្រហាក់ប្រហែល និងនៅថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ ឬតំណែងប្រហាក់ប្រហែល។ វគ្គសិក្សានេះ មានរយៈពេល៨សប្តាហ៍។







