
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) និងក្រុមការងារអន្តរមន្ទីរ-អង្គភាពទាំង៦
(កំពង់ចាម) លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ដើម្បីសិក្សា និងពិគ្រោះយោបល់ក្នុងការកសាងគម្រោងពង្រឹងសមត្ថភាពដល់ គ.ខ.ប.ជ និង ក្រុមការងារអន្តរមន្ទីរ-អង្គភាព ដោយមានការចូលរួមពីលោក លោកស្រី អង្គការ IJM និង មន្ទីរ-អង្គភាពដែលពាក់ពន្ធ័។







