
ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម៖ យុវវ័យ និងសិស្សានុសិស្ស ប្រែក្លាយជាយុវជនម្នាក់ ជាភ្នាក់ងារផ្តល់និងចែករំលែកព័ត៌មានពិត និងជាភ្នាក់ងារឌីជីថលល្អ
ក្នុងឱកាស ថ្ងៃប្រារព្ធ យុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន ដែលបានប្រារព្ធនៅវិទ្យាល័យ សម្តេច ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។











