
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដាស់តឿនដល់សិស្សានុសិស្ស កុំឲ្យឆាប់ជឿ និងចែកចាយព័ត៌មានងក្លែងក្លាយលឿនពេក ដែលអាចនាំផលអវិជ្ជមានដល់ខ្លួនឯង និងសង្គមជាតិ
នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ក្រសួងព័ត៌មាន បានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មានក្នុងខេត្តកំពង់ចាម។











