
រដ្ឋបាលខេត្តស្ទឹងត្រែង ផ្តល់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿងដល់ស្នងការដ្ឋាននគរបាលខេត្ត
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងជូនដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត។









