លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា៖ មន្ទីរពាណិជ្ជកម្មខេត្ត មិនត្រឹមតែគ្រប់គ្រងនៅគុណភាព និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលជាអ្នកបរិភោគនូវបន្លែទាំងអស់នេះទេ គឺយើងបានគ្រប់គ្រងនៅតម្លៃឱ្យបានសមរម្យ ទៅនឹងការផលិតរបស់ប្រជាកសិករ ព្រោះការផលិតរបស់ពួកគាត់គឺផលិតនៅក្នុងផ្ទះសំណាញ់ និងស្ថិតក្រោមការត្រួតពិនិត្យរបស់គម្រោង និងមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលផងដែរ។