
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តខេត្តកំពង់ចាម បានបន្តសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម។











